បទ (អ្នកចម្រៀងកូនអ្នកក្រ) - 196 views

១ កូនតែងតែមើលរូបថតចាស់ៗ

កូនស្រណោះណាស់កាលយើងនៅក្រ

កូនៗនៅតូចថតលើខ្លាថ្ម 

ដៃពុកលើក ព ប្អូនប្រុសពៅគេ...

២ ខ្ញុំកាន់ហ្គីតាសង្ហារខ្លាំងណាស់

ទោះមិនសូវចេះក៏ខំប្រឹងដេញ 

តែអាចបញ្ជាក់ពីក្តីស្រឡាញ់ 

សិល្បៈមានពេញក្រអៅបេះដូង...

៣ ពុកលេងតន្ត្រីម៉ែច្រៀងកំដរ

ទោះបីយើងក្រក៏នៅញញឹម

ដើម្បីថ្ងៃមុខពុកតែងសង្ឃឹម

ដោយក្តីរំពឹងថាកូនបានស្នង..

R ទឹកភ្នែកកូនស្រក់តក់លើក្រដាស់ 

នឹកពុកខ្លាំងណាស់តែគ្មានសង្ឃឹម

បានត្រឹមឃើញភក្ត្រក្នុងក្តីសុបិន

ពុកតែងញញឹមជូនពរដល់កូន...

៤ ពេលនេះជោគជ័យដូចពុកជូនពរ

កូនច្រៀងកំដរដល់មនុស្សក្នុងលោក

ចម្រៀងបែបខ្មែរកូនថែរហូត

មិនអោយរបូតពីលោកនេះឡើយ...

និពន្ធដោយ ដួងវីរៈសិទ្ធ 18.09.2019 ទីតាំង សរសេរនៅភ្នំពេញ នៅទីខ្ពស់មួយ វេលាម៉ោង5:00pmដល់5:40pm

អធិប្បាយបន្ត>>ចាប់ពីពេលនេះតទៅនាពេលដែលសូរិយាហៀបនឹងអស្ដង្គតខ្ញុំលែងបានឮសំឡេងតន្ត្រីរបស់ពុកដែលលោកតែងតែបន្លឺឡើងនៅក្រោមដើមស្វាយដែលជាកន្លែងដែលពុកតែងតែបង្រៀនសិស្សនៅកៀនផ្ទះស្លឹកជរារបស់ពុកទៀតហើយ....សំឡេងសើចក្អាកក្អាយរបស់សិស្សតន្ត្រីរបស់ពុកក៏លែងមានទៀតដែរនៅសល់តែភាពសោកស្តាយដោយក្តីអាឡោះអាល័យ....ដែលកូនបានសម្រេចបំណងរបស់ពុកហើយតែពុកមិនបានឃើញ..កូនបានក្លាយជាតារាចម្រៀងពិតប្រាកដហើយពុក.... សង្ឃឹមថាពុកបានមើលឃើញកូនពីលើឋានសួគ៌

ពីខ្ញុំបាទ ដួង វីរៈសិទ្ធ អ្នកចម្រៀងកូនអ្នកក្រ...

បញ្ជាក់> ប្អូនតូចជាងគេគឺ ម៉ម ពេជ្ជរិទ្ធ នៅក្រោយខ្នងខ្ញុំគឺបងប្រុសខ្ញុំ ឈ្មោះ ម៉ម សំនៀង ខ្ញុំនៅកណ្តាលគេដៃកាន់ហ្គីតា..ជាបងប្អូនបង្កើតម្តាយឱពុកតែមួយ...សូមអរគុណដល់បងប្អូនទាំងអស់ដែលតែងតែស្រឡាញ់គាំទ្រដល់គ្រួសារខ្ញុំ ...សូមអរគុណ...

Reference Link: https://www.facebook.com/DoungViraksethcambodia/photos/a.251497022026779/672117303298080/?type=3&theater

Related